នារី​ក្នុង​យុគ​សម័យថ្មី​

ទំនោរចិត្ត និងទំនៀម​ទំលាប់​ចាស់ៗ​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់ប្តូរ រឺ​លុបបំបាត់​ចោល​បន្ទាប់ពី​ពិភព​លោក និង​មនុស្ស​បាន​ដើរ​មកដល់​សម័យ​កាល​ម...

[] បើក​ចិត្ត​របស់​អ្នក​នៅ​ថ្ងៃ​នេះ​ : វី​គី​ស្នេហ៌​(Wiki Sneh)​ គឺ​ជា​ទី​ប្រឹក្សា​យោប​ល់​របស់​លោក​អ្នក​..

ល្បើកវិបល្លាស

កំណាព្យ​ «វិបល្លាស»
និពន្ធដោយ​ ច្រឹង​ សម្បត្តិ
ផ្តើមនិពន្ធឆ្នាំ ២០១៦
-------------------------------------------------------------------
ល្បើកនេះ​ត្រូវ​បាន​និពន្ធឡើង​ដើម្បី​ជា​សេចក្តីក្រើនរំលឹក​ដល់​កុល​បុត្រ​ខេមរា​ទាំងអស់​អោយ​ងាក​មក​គីត​គូពិចារណា​រក​ខុស​ត្រូវ​ឡើង​វិញ​។ អោយ​ចេះ​គោរព​ស្រលាញ់ ឳពុក​ម្តាយ បងប្អូន ភូមិស្រុក និង​ស្រលាញ់ប្រទេស​ជាតិ​ខ្លួន​។
-------------------------------------------------------------------
កំណត់កម្មសិទ្ធឹ៖ ស្នាដៃនេះត្រូវបានតាក់តែងឡើង​ដើម្បីចែករំលែកជាសាធារណៈ តែមិន​អនុញ្ញាតិ​អោយ​បោះពុម្ពចែក​ផ្សាយ​​តាម​សៀវភៅ ទស្សនាវដ្តី កាសែត ដោយគ្មានការអនុញ្ញាតិ​ឡើយ​។ បើសិន​ជា​អ្នកអាន​ណា ប្រទះ​ឃើញ​កំណាព្យល្បើក «វិបល្លាស» នេះ​​ត្រូ​វបាន​បោះពុម្ពចែកចាយ​ ដោយ​ការ​លក់​ទិញ​ណាមួយ សូម​ផ្តល់​ដំណឹងដល់ខ្ញុំបាទផង​។
-------------------------------------------------------------------

ល្បើកវិបស្លាស
មេឃភ្លៀងបើកថ្ងៃ សក់សង្ឃមានចៃ សមុទ្ទគ្មានទឹក
ថ្ងៃលិចថារះ ល្ងាចបែថាព្រឹក រឿងច្រើនសន្ធឹក
បែថាគ្មានអ្វី។
បណ្ឌិតពិតល្ងង់ ជនខ្លៅគំរង់ គង់ឯងជាថី
បណ្ឌិតពិតល្ងង់ ជនខ្លៅគំរង់ គង់ឯងជាថី
មើលលើថាក្រោម យល់ប្រុសជាស្រី បំភ្លើសទើសភ័យ
លៃយកតែបុណ្យ។
ឃើញក្រថាមាន យកបាបជាទាន បំពានសីលសុន្ទរ៌
យល់ឆ្កែជាឆ្មា យល់តាជាតុន ស្លាប់រស់ដឹងមុន
បើហ៊ានយល់ត្រូវ។
កូនអើយកូនប៉ា កូនរៀនធម៌អាថ៌ រៀនវាយក្បាលឳ
កូនស្លាប់ទាំងរស់ ព្រោះវង្វេងផ្លូវ ម្តាយប្រឹងតម្រូវ
ថាខុសតម្រា។
កូនអើយកូនឳ ត្បិតមនុស្សឥឡូវ គេអាងចេស្តា
អាងច្បាប់ចាប់ចង អាចចោទអាជ្ញា កូនស្លាប់ឥតការ
ព្រោះអាងតាមមេ។
ម៉ែពុកប្រដៅ កូនថាគាត់ខ្លៅ ទៅមិនទាន់គេ
ម៉ែថានោះស្ទឹង កូនថាទន្លេ ម្តាយស្តាយករកេរ្តិ៍
កូនថាកុំភ័យ។
បាត់អីបាត់ចុះ កុំអោយកូនប្រុស ខុសបាត់ព្រឹក្សព្រៃ
ឳពុកខំឆ្កា ម្តាយខំសំចៃ បានផលល្មមច្នៃ
កូនទៅបំបង់។
អាកាសត្រជាក់ មេឃភ្លៀងសស្រាក់ កូនថាថ្ងៃត្រង់
ម្តាយឃើញថាវៀច កូនឃើញថាត្រង់ ឳជួយតម្រង់
កូនថាខុសក្បួន។
អ្នកជិតខាងយើង មេឃភ្លឺស្ទើភ្លើង គេក្រោកណាំនួន
ពួកចាមចិនសែ ហូហែរពួកយូន រកស៊ីវីខ្លួន
កូនដេកស្រមុក។
កូនអើយកូនប្រុស ពេលកូនដឹងខុស កូនច្បាស់បាត់ស្រុក
កូនចោលពាក្យម៉ែ ចោលពាក្យអាពុក ចោលស្រែចោលស្រុក
ព្រោះកូនអាងអញ។
កូនអាងទ្រព្យឪ យកខុសជាត្រូវ ស្អប់ថាស្រលាញ់
ទ្រព្យគេឯកើត ដុះរីកកណ្តាញ់ ទ្រព្យកូននេះវិញ
រិចរិលរលោះ។
ម៉ែប្រាប់កូនស្រី អោយចេះលកលៃ រើសរកកំលោះ
អ្នកស្គាល់ដូនតា អាចារ្យព្រំប្រស់ កុំស្និទ្ធឹអោយសោះ
ជនខុសកំណើត។
តែកូនស្រីម៉ែ រនោជខូចខែ យល់ថាជាខ្នើត
ម្តាយស្តីអោយត្រូវ កូននៅមិនកើត ពាក្យម្តាយមិនឆើត
ឆៀងហួសសម័យ។
ម៉ែអោយរៀនបទ កូនបែកំណត់ រៀនខុសវិន័យ
អោយរៀនប្រវត្តិ កូនរៀនតន្ត្រី ដល់ពេលដឹងក្តី
កូនចេះតែច្រៀង។
ផ្ទះធ្លាប់តែសុខ ដើរដេកស្រណុក បែប្រែជាផ្អៀង
កូនមិនប្រឹងទប់ ជន្ទាខាងឆៀង កូនគិតតែច្រៀង
ផ្ទះធំរលំហើយ។
ខែភ្លឺមិនទៅ ឆ្លងច្រើនរដូវ ប្រាំងប្រែរំហើយ
ខ្នើតទៅរនោជ ខូចកោះអស់ត្រើយ កូនម៉ែបែឆ្លើយ
វាបាត់ទៅណា?
ខ្មែរយើងធ្លាប់ថ្កើង ត្រកូលធ្លាប់ឡើង គ្រងដែនសីម៉ា
លិចកើតជើងត្បូង គ្រងដល់ជលសារ គេអោយឈ្មោះថា
មហាដែនដី។
ឥឡូវរលុង កូនប្រហោងក្នុង ទាំងប្រុសទាំងស្រី
ឆាបឆេះឈឺឆួល ដេកដួលជ្រួលភ័យ កបកើតកលអ្វី
កូនគេចចោលបារ។
កូនចង់តែសុខ ចង់តែស្រណុក កូនភ្លេចរដ្ឋា
កូនថាកុំខ្វល់ ដល់រឿងនោះណា រឿងរាស្រ្តរាជការ
មានគេគិតហើយ។
កូនរៀនខុសគុណ រៀនលេខនព្វន្ធ រៀនមិនកើតឡើយ
កូនបានតែចាក់ ចាប់ចងឆ្លងឆ្លើយ ឈ្លោះទាស់ឥតល្ហើយ
តែបងប្អូនឯង។
ពូកែខាងគេច ពូកែខាងភ្លេច ពូកែទាស់ទែង
ម៉ែប្រាប់អោយកែរ កូនបែកំហែង ប្រទូស្តប្រស្តែង
បែងខុសក្រឡា។
ម៉ែឳចាស់ៗ កូនអើយក្រណាស់ សល់តែអក្ខរា
ចងជាទំនុក ទុកជាវោហារ៌ ផ្តែផ្តាំបុត្រា
ចារអោយបុត្រី។
បើកូនខំស្តាប់ កូនរៀបរណ្តាប់ កូនបានសុខី
សល់ទ្រព្យឳម៉ែ តពូជពង្សថ្មី បើធ្វើខុសក្តី
កូនអស់ព្រលឹង។
ប៉ុន្តែកូនអើយ កូនធំខ្លួនហើយ ម្តាយត្រឹមតែពឹង
កូនអ្នកចេះច្បាប់ កូនថាមិនដឹង អោយម្តាយរំពឹង
អ្នកណាពីសី។
សម័យគេថ្កើន រុងរោចន៌ចំរើន កូនភ្លេចសម្តី
សប្បាយនឹងទ្រព្យ ផ្គាប់រឿងប្រុសស្រី រុញកេរ្តិ៍ម្តាយក្តី
បាត់បង់អសារ។
ឳ កូនមាសម្តាយ កូនងាកមកអាយ ម្តាយផ្តាំជីវ៉ា
ខ្មែរយើងគង់វង្ស តពីដូនតា មិនមែនចំណារ
ចារពីព្រហ្មា។
ពូជខ្មែរធ្លាប់ខ្លាំង ពូកែចំបំាង លើគោគគង្គា
ខិតខំដោយដៃ សំចៃភោគា ទើបគង់ពសុធា
តដល់សព្វថ្ងៃ។
កំលាំងស្នេហា កំលាំងកាយា ដូនតាខំច្នៃ
កើតជាបញ្ញា ការពារទឹកដី ចូរកូនប្រុសស្រី
កុំបីវង្វេង។
កុំចាំដល់ចាស់ កូនត្រូវខំណាស់ ត្រូវខំពីក្មេង
រៀនបែបរៀនបទ កំណត់ធំធេង សំលឹងអោយវែង
កូនលែងងងល់។
កូនឈប់ងងឹត កូនដឹងរឿងពិត កូននឹងខ្វាយខ្វល់
រក្សាទ្រព្យម៉ែ មើលថែដិតដល់ យល់កិច្ចល្បិចកល
ព្រោះកូនដឹងការណ៌។
កុំលង់ក្នុងកាម កុំយល់សម្រាម ថាជាបុប្ផា
កុំព្រើលព្រោះទ្រព្យ កុំគាប់តណ្ហា កុំអាងចេស្តា
ទើបកូនបានសុខ។
ខ្មែរយើងឥឡូវ រកស៊ីមិនសូវ តែចង់ស្រណុក
បាត់ដីអស់ស្រែ មានតែជង្រុក កូនរត់ចោលស្រុក
កំសត់ពុកម៉ែ។
កូនរៀនបានខ្ពស់ កូនលែងជំនួស ការងារស្រុកស្រែ
កូនធ្វើអ្នកក្រុង ហ៊ឺហារដង្ហែរ កូនយកថៅកែ
ថោកម៉ែទាបឳ។
ម៉ែស្រលាញ់ណាស់ កូនកើតមើលច្បាស់ ដាក់ឈ្មោះអោយត្រូវ
រំដួលចំប៉ា បុប្ផាជាផ្លូវ កូនកើតឥឡូវ
ខុសឈ្មោះខេមរា។
ដេវីត វីលៀម ប្រេនឌី មីនៀម ជែមស៌ ជេសីកា
រូស រ៉េន រ៉យ រិច អាឡិច វីស្សា រូស្សិត រូស្សា
នីកា ដងខាម។
ខ្មែរឈ្មោះអាកាំង ខ្មែរចង់បារាំង ភ្លេចឈ្មោះខ្យង ក្តាម
សារឿន រំចង់ នៅចិនយួនចាម ដាក់ឈ្មោះហៅតាម
ប្តូរមកជាខ្មែរ។

នៅមានត.....

ឯកជនភាព និង​លក្ខន្តិកៈប្រើប្រាស់

រាល់​អត្ថបទ កំណាព្យ អត្ថបទស្រាវ​ជ្រាវ ប្រលោម​លោក និង​ឯកសារ​ដក​ស្រង់​ផ្សេង​ៗ​ ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ប្លុក​នេះ ក្រៅពីអត្ថបទ​ដែល​​ភ្ជាប់​លេខ​យោង​​​ដូច​ជា «ដកស្រង់ពី..., ប្រភព..., ផ្តល់សិទ្ធឹ​ដោយ​...,» ជាដើម​ ត្រូវ​បានរក្សាសិទ្ធឹ​ មិន​អនុញ្ញាតិ​អោយ​មាន​ការ​ចំលង​ផ្សព្វផ្សាយ បោះពុម្ពផ្សាយ រឺ​ធ្វើ​ជា​ប្រធាន​បទ​សម្រាប់​ផល​ប្រយោជន៌​​ឯក​ជន​​ផ្សេង​ៗ​ឡើយ​។ ​រាល់​អត្ថបទ​ កំណាព្យ ប្រលោម​លោក​​ និង​ការសិក្សា​ស្រាវ​ជ្រាវ​ទាំង​អស់​ គឺ​ប្រើ​សម្រាប់​តែ​ការ​សិក្សា កា​រកំសាន្ត​ ចំនេះដឹង​ អប់រំ​ ការ​​ស្វែង​យល់​ជាសាធារណៈ​តែប៉ុណ្ណោះ​។


បើ​សិន​ជា​យើង​ខ្ញុំ​រក​ឃើញថា មាន​ការ​ប្រើប្រាស់​ ការ​លួច​ចំលង ការ​បោះពុម្ពផ្សាយ អត្ថ​បទ​ដូច​គ្នា រឺ​ស្រដៀង​គ្នា ដោយ​ពុំ​មាន​កំណត់​លេខ​យោង​ភ្ជាប់​មក​កាន់​គេហទំព័រ​នេះ​ទេ យើង​ខ្ញុំ​និង​ធ្វើ​តាម​នីតិ​វិធីច្បាប់​កម្មសិទ្ធឹ​បញ្ញា​នៃ​ព្រះរាជាណាចក្រក​ម្ពុជា​។

លោកអ្នក​អាច​ចុះ​ផ្សាយ​បន្ត​បាន​ដរាបណា​ បំពេញ​លក្ខខ័ណ្ឌដូចខាងក្រោម​នេះ..៖
១. បានបិតភ្ជាប់​លេខ​យោង​មក​កាន់ទំព័រ​ដើម​យើង​ខ្ញុំ (តំណរដែលអាចចុច​បាន​)
២. មិន​ធ្វើការ​កែប្រែ ផ្លាស់ប្តូរ អត្ថបទទាំងមូល រឺ​ឈ្មោះអ្នកនិពន្ធ​
៣. សរសេរ​លេខ​យោង​ទាំងនេះ.. «បាន​ដកស្រង់ពីគេហទំព័រ វីគីស្នេហ៌ ចុះ​ផ្សាយ​ថ្ងៃ​ទី​.. ខែ... ឆ្នា...»

លោកអ្នក​អាច​ទំនាក់​ទំនង​មក​កាន់​អ្នក​និពន្ធ​ផ្ទាល់​តាម​រយៈ​អាស័ដ្ឋាន​អ៊ីម៉ែ​ល​ sbkhinfo@gmail.com